ចាប់ពីការធ្វើដំណើរជាប្រចាំនៅពេលព្រឹករបស់អ្នករហូតដល់ការវិភាគស៊ីជម្រៅនៅពេលយប់ជ្រៅ Google Gemini គឺជាជំនួយការ AI ផ្ទាល់ខ្លួន សកម្មជាមុន និងដ៏មានអានុភាពរបស់អ្នក។ ហេតុអ្វីអ្នកប្រើប្រាស់ចូលចិត្ត Gemini • គំរូចុងក្រោយបំផុតរបស់យើង Gemini 3.5 និង Gemini Omni ដោះសោពិភពថ្មីនៃផលិតភាព និងភាពច្នៃប្រឌិត។ • ពិភាក្សាជាមួយ Gemini Live៖ រិះរកគំនិតក្នុងពេលជាក់ស្ដែង ឬបង្ហាញអេក្រង់/កាមេរ៉ារបស់អ្នក ដើម្បីពិភាក្សាអំពីអ្វីជាក់លាក់ដែលអ្នកឃើញ។ • ជំនួសឱ្យអក្សរដ៏ច្រើនស្អេកស្កះ អ្នកទទួលបានការឆ្លើយតបដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នដោយមានរូបភាព បន្ទាត់ពេលវេលា និងរូបភាពអន្តរកម្មដែលបានបញ្ចូលអន្លើៗ។ • ទទួលបានជំនួយដែលកាន់តែមានលក្ខណៈផ្ទាល់ខ្លួនដោយភ្ជាប់កម្មវិធី Google ដែលអ្នកពេញចិត្ត ដូចជា Gmail, ប្រតិទិន, Google រូបថត, YouTube និងម៉ាស៊ីនស្វែងរក។ • បង្ហោះឯកសារ បញ្ជី រូបថត វីដេអូ និងច្រើនទៀត ដើម្បីទទួលបានចម្លើយ ការសង្ខេប និងព័ត៌មានស៊ីជម្រៅអំពីខ្លឹមសាររបស់អ្នក។ ប្រែក្លាយគំនិតច្នៃប្រឌិតរបស់អ្នកឱ្យចេញជាសមិទ្ធផល • បង្កើត និងកែរូបថតដោយប្រើ Nano Banana 2៖ អនុវត្តការគ្រប់គ្រងកាមេរ៉ា និងពន្លឺ បង្កើតគំរូដោយលាយរូបភាពច្រើនសន្លឹក រចនាផូស្ទ័រដែលមានអក្សរច្បាស់ និងបង្កើតដ្យាក្រាមយ៉ាងងាយស្រួល។ បន្ទាប់មក ប្ដូរទំហំតាមតម្រូវការ។ • ប្រែក្លាយគំនិតរបស់អ្នកទៅជាវីដេអូបែបភាពយន្តដោយប្រើ Gemini Omni សម្រាប់អ្នកប្រើប្រាស់ Google AI Plus, Pro, Ultra និង Workspace។ • បង្កើតបទភ្លេងផ្ទាល់ខ្លួនសម្រាប់ពេលវេលាណាមួយដោយប្រើ Lyria 3។ បង្កើនផលិតភាពរបស់អ្នក • ស្រាវជ្រាវដោយប្រើ NotebookLM៖ ទទួលបានការឆ្លើយតបកាន់តែស៊ីជម្រៅ និងកាន់តែពាក់ព័ន្ធដែលផ្សារភ្ជាប់ប្រភពនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក • ជំនួយក្នុងការសិក្សា និងការត្រៀមប្រឡងកាន់តែងាយស្រួល៖ បង្ហោះកំណត់ចំណាំក្នុងថ្នាក់របស់អ្នក ដើម្បីបង្កើតសំណួរសាកល្បងអនុវត្តន៍ផ្ទាល់ខ្លួន និងរូបភាពអន្តរកម្ម។ • ប្រែក្លាយសារតម្រុយសាមញ្ញទៅជាគំរូសាកល្បង៖ បង្កើតទំព័របណ្ដាញ ហ្គេម ឬផ្ទាំងគ្រប់គ្រង។ អ្នកថែមទាំងអាចបំប្លែងឯកសាររបស់អ្នកទៅជាទិដ្ឋភាពរួមបែបផតខាស ដើម្បីស្ដាប់ នៅពេលអ្នកកំពុងធ្វើដំណើរ។ ដោះសោច្រើនទៀត នៅពេលអ្នកប្ដូរគម្រោង ធ្វើឱ្យបទពិសោធប្រើប្រាស់កម្មវិធី Gemini របស់អ្នកប្រសើរឡើងមួយកម្រិតទៀតដោយប្ដូរទៅគម្រោង Google AI Plus, Pro ឬ Ultra ដែលជួយអ្នកក្នុងការដោះស្រាយកិច្ចការ និងគម្រោងកាន់តែស្មុគស្មាញ។ ពិនិត្យមើលសេចក្ដីជូនដំណឹងអំពីឯកជនភាពនៃកម្មវិធី Gemini៖ g.co/gemini/privacynotice។ ប្រសិនបើអ្នកជ្រើសរើសប្រើកម្មវិធី Gemini កម្មវិធីនេះនឹងជំនួស Google Assistant របស់អ្នកជាជំនួយការចម្បងនៅលើទូរសព្ទ។ មិនទាន់អាចប្រើមុខងារសំឡេង Google Assistant មួយចំនួនតាមរយៈកម្មវិធី Gemini បាននៅឡើយទេ។ អ្នកអាចប្ដូរត្រឡប់ទៅ Google Assistant វិញនៅក្នុងការកំណត់។
បានដំឡើងកំណែនៅ
6 កក្កដា 2026
#8 ពេញនិយមឥតគិតថ្លៃ ផលិតភាព